អំពីយើង

យើង​ជា​នរណា

Psiphon Inc. គឺជាក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅតូរ៉ុនតូ ដែលបង្កើតកម្មវិធីបើកចំហរពហុវេទិកា ដែលអាចជួយមនុស្សជាង 3 លាននាក់ជារៀងរាល់សប្ដាហ៍ ដើម្បីភ្ជាប់មើលខ្លឹមសារលើអ៊ីនធឺណិតបាន។ យើងគឺជាក្រុមមួយដែលផ្តោតលើការផ្តល់ជូននូវកម្មវិធីដ៏ល្អបំផុតដែលយើងអាចធ្វើបាន, ការណែនាំផលិតផលថ្មីឱ្យបានទៀងទាត់, និងធ្វើឱ្យប្រាកដថាយើងអភិវឌ្ឍទៅតាមតម្រូវការរបស់ទស្សនិកជនទូទាំងពិភពលោកដែលរីកចម្រើនឥតឈប់ឈរ។

ក្រុមប្រតិបត្តិការ

លោក Michael Hull គឺជាប្រធាននៃ Psiphon Inc និងបាននៅជាមួយ Psiphon ចាប់តាំងពីការចាប់ផ្តើមដំបូងជាគម្រោងនៅ Citizen Lab នៅសាកលវិទ្យាល័យតូរ៉ុនតូ។ ចាប់តាំងពីពេលនោះមកគាត់បានដឹកនាំកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍកម្មវិធី និងជួយជំរុញការច្នៃប្រឌិត ដែលរក្សា Psiphon ឲ្យឈានមុខគេ។

អភិវឌ្ឍកម្មវិធី

នៅ Psiphon យើងចង់ឲ្យអ្នកប្រើរបស់យើង ទទួលបានបទពិសោធន៍ល្អ។ នោះមានន័យថា កម្មវិធីរបស់យើងត្រូវមានភាពងាយស្រួលក្នុងការប្រើប្រាស់, បណ្តាញរបស់យើងត្រូវការរហ័ស, ហើយទាំងពីរមុខនេះ ចាំបាច់ត្រូវមានស្ថេរភាព។ នេះគឺជាការលំបាកសម្រាប់អ្នកអភិវឌ្ឍន៍ ដើម្បីសម្រេចបាន ប៉ុន្តែជាពិសេសនៅពេលដែលកម្មវិធីរបស់អ្នក ត្រូវដំណើរការនៅក្នុងបរិយាកាស អ្នកគាំទ្រដែលចេះតែប្រែប្រួល និងឆ្លងកាត់ភាសានិងវេទិកាជាច្រើន។

យើងក៏ដឹងផងដែរថាវាជាការសំខាន់ណាស់ក្នុងការធ្វើការយ៉ាងលំបាកសម្រាប់អ្នកប្រើប្រាស់របស់យើងនៅពីក្រោយឆាក។ យើងការពារអ្នកប្រើរបស់យើងនិងទិន្នន័យរបស់ពួកគេឱ្យអស់ពីលទ្ធភាព។ អ្នកប្រើមិនដែលកត់សម្គាល់ពីវិធានការដើម្បីធានាភាពឯកជននិងសុវត្ថិភាពរបស់ពួកគេទេ ប៉ុន្តែយើងដឹងថាពួកគេពេញចិត្តចំពោះវា។

ក្រុមការងារអភិវឌ្ឍកម្មវិធីរបស់ Psiphon ខិតខំផ្តល់ជូននូវដំណោះស្រាយ ដ៏ល្អបំផុត លឿនបំផុត ងាយស្រួលបើក និងបើកចំហបំផុត។ យើងក៏កំពុងស្វែងយល់ពីតំបន់ថ្មី ដែលជាកន្លែងដែលអ្នកជំនាញរបស់យើង អាចការពារ ផ្តល់សិទ្ធិអំណាច ដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក។

ប្រតិបត្តិការនិងផ្សព្វផ្សាយ

យើងបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនជាច្រើន ពីអ្នកផ្សព្វផ្សាយអន្តរជាតិខ្នាតធំ ដល់អង្គការសិទិ្ធមនុស្សតូចៗ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសតែមួយ។ ក្រុមប្រតិបត្ដិការនិងការផ្សព្វផ្សាយរបស់យើង ចងក្រងរបាយការណ៍ ដែលបង្ហាញពួកគេថា មានមនុស្សប៉ុន្មាននាក់ដែលចូល Psiphon តាមវិធីចែកចាយរបស់ពួកគេ។ ពួកគេក៏សិក្សាពីនិន្នាការនិងពិនិត្យមើលព្រឹត្តិការណ៍ខាងមុខដែលអាចប៉ះពាល់ដល់លំហូរដោយសេរីនៃព័ត៌មាននៅលើអ៊ីនធឺណិត។

ភាពជាដៃគូរ

Psiphon ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមផ្សេងៗដើម្បីផ្តល់ការគាំទ្រនិងដំបូន្មានដល់មនុស្សដែលប្រើ Psiphon គ្រប់ទីកន្លែង។ យើងមានការបកប្រែសម្រាប់កម្មវិធីរបស់យើងជា ភាសាមួយចំនួន ហើយកំពុងបន្ថែមបន្ថែមទៀតដល់ផលិតផលផ្សេងរបស់យើងតាមរយៈ Transifex ជាមួយជំនួយពី Localization Lab

ទាក់ទងយើងខ្ញុំ

អ្នកអាចទាក់ទង Psiphon ដោយផ្ញើអ៊ីម៉ែលមកកាន់៖

info@psiphon.ca

ទទួលព័ត៌មានចុងក្រោយពី Psiphon

ចូលរួមក្នុងបញ្ជីផ្ញើសាររបស់ពួួកយើង៖